Wednesday, May 2, 2018

រឿងចៅកាំបិតបន្ទោះ

ដំនើររឿង
កាល ដើម ឡើយ មាន បុរស ពីរ នាក់ ជា បង ប្អូន នឹង គ្នា ម្តាយ ឪពុក ស្លាប់ អស់ ទៅ នៅ តែ ពីរ នាក់ បង ប្អូន ក៏ បបួល គ្នា ទៅ នៅ វត្ត រៀន អក្សរ ធម៌ អាថ៌ សាស្រ្តា បាលី នឹង លោក សង្ឃរាជ លោក ក៏ មេត្តា ករុណា ប្រៀន ប្រដៅ ឲ្យ រៀន សូត្រ ។ ក្មេង ទាំង ពីរ នាក់ ព្យាយាម ណាស់ រក ក្មេង ណា ស្មើ គ្មាន ដល់ រៀន ចេះ ចប់ លោក គ្រូ បំបួស នេន ។ នេន ទាំង ពីរ ពុំ ខ្ជិល សោះ ខំរៀន សូត្រ និង បម្រើ គ្រូ ពុំ ឲ្យ គ្រូ ងាក់ នអន ព្រះទ័យ ឡើយ ។ នេន ទាំង ពីរ បួស បាន ៥ វស្សា នឹក ចង់ សេក ក៏ ចូល ទៅ វន្ទាសាគ្រូ សឹក ។ គ្រូ ក៏ ព្រម ឲ្យ សឹក ៗ រួច លោក គ្ូ ផ្តាំ បុរស បង ឲ្យ ទៅ នៅ រក ស៊ី ស្រុក ចិន នឹង បាន ជា ចៅ សួ ធំ ក្នុង ស្រុក ចិន ។ ឯបុរស ប្អូន គ្រូ ពុំ បាន ផ្តាំ អ្វើ ឡើយ ត្បិត គ្រូ មើល ឲ្យ ឃើញ ថា បុរស ប្ទូន នឹង បាន សោយ រាជ្យ ជា សម្តេច នគរ ពីរ ទើប លោក គ្រូ ផ្តាំ ថា «ចៅ ឯង ទៅ រក ស៊ី បើ នឿយ ណាស់ កុំ ដេក យក ប្រពន្ធ ត្រូវ មើល ម្តាយ ក្មេក, ចូល ដំណេក កុំ និយាយ នឹង ប្រពន្ធ, បើ ឯង រក្សា ពាក្យ ទាំង ៣ ម៉ាត់ នេះ បាន ស្មើ បាន ននគរ ពីរ អញ គ្មាន អ្វី ឲ្យ ឯង ទេ» ។ បុរស ទាំង ពីរ នាក់ បង ប្អូន ក៏ លា គ្រូ ដើរ ទៅ ។ បុរស បង ទៅ រក ស៊ី ឯស្រុក ចិន តាម ពាក្យ គ្រូ ផ្តាំ ក៏ បាន ជា ចៅ សួ ធំ មែន ។ បុរស ប្អូន មិន ដឹង រក ស៊ី អ្វី ទៅ នៅ នឹង បង ប្អូន ញាតិ សន្តាន គេ ក៏ អាណិត ដណ្តឹង ប្រពន្ធ រៀប ការ ធ្វើ ផ្ទះ ឲ្យ នៅ ។ បុរស នោះ ភ្លេច ពាក្យ គ្រូ ផ្តាំ ក៏ នៅ រក ស៊ី នឹង ប្រពន្ធ ជូន មាន ស៊ី ជួន អត់ បាន ព្រឹកអត់ ល្ងាច បាន ល្ងាច អត់ ព្រឹក សំពត់ ស្លៀក ក៏ គ្មាន មាន តែ ខោ កញ្ចាស់ ពាក់ កណ្តាល ភ្លៅ មួយ ដាច់ លេច មុខ លេច ក្រោយ ។ បុរស នោះ តែង ដើរ ទៅ កំពង់ ទឹក ក្រែង មាន គេ មក ពី ស្រុក ចិន នឹង បាន សួរ ដំណឹង ពី បង ខ្លួន ។ ថ្ងៃ ១ មាន សំពៅ មួយ មក ពី ស្រុក ចិន បុរស នោះ ក៏ ចុះ ទៅ សួរ គេ ថា «អ្នក នាយ សំពៅ អើយ! អ្នក ដែល បាន ប្រតះ ខ្មែរ ម្នាក់ ដែរ ឬ ទេ ? គាត់ ទៅ នៅ រក ស៊ី ស្រុក ចិន ៥ ឆ្នាំ ហើយ» ។ នាយ សំពៅ ប្រាប់ ថា «ឃើញ ខ្មែរ ម្នាក់ ដែរ ឥឡូវ គេ បាន ជា ថៅ សួ មាន ងារ ធំ ក្នុង ស្រុក ចិន គ្មាន អ្នក ណា មាន ស្មើ ទេ?» ។ បុរស សួរ ទៅ នាយ សំពៅ ទៀត ថា «អ្នក នាយ សំពៅ អញ្ចើញ ទៅ វិញ ថ្ងៃ ណា?» នាយ សំពៅ ថា « ៣ ថ្ងៃ ទៀត ខ្ញុំ វិល ទៅ វិញ ហើយ » ។ បុរស និយាយ នឹង នាយ សំពៅ ថា «អ្នកនាយ សំពៅ បើ អ្នក អញ្ជើញ ទៅ វិញ សូម អ្នក អាណិត ឲ្យ ខ្ញុំ សូម ដោយ សារ ទៅ ផង» ។ នាយ សំពៅ ព្រម ឲ្យ ទៅ ។ បុរស នោះ ក៏ លា នាយ សំពៅ មក ផ្ទះ វិញ ។ ទៅ ដល់ ផ្ទះ បុរស និយាយ នឹង ប្រពន្ធ ថា «នាង អើយ! យើង សព្វ ថ្ងៃ នេះ ក្រលំបាក ណាស់ ឥឡូវ នេះ ឮ ដំណឹង ថា បង អ្ ដែល ទៅ នៅ ស្រុក ចិន គេ មាន គេ បាន ជា ដៅ សួ ធម ក្នុង ស្រុក ចិន ឥឡូវ បង ចង់ ទៅ សួរ ក្រែង បង គេ ឃើញ ឯង ក្រ គេ អាណិត ឲ្យ ប្រាក់ កាស ចាយ សំពត់ អាវ ស្លៀក ពាក់ ខ្លះ» ។ ប្រពន្ធ ឮ ប្តី ថា ដូច្នោះ សួរ ថា «ចុះ អ្នក ទៅ ជា មួយ អ្នក ណា? » ។ បុរស ជា ប្តី ប្រាប់ ថា បង សុំ ដោយ សារ សំពៅ គេ គេ ព្រម ឲ្យ ទៅ ៣ ថ្ងៃ ទៀត គេ ចេញ សំពៅ ហើយ» ។ ប្រពន្ធ ថា «បើ អ្នក ទៅ ក៏ ទៅ ចុះ» ។ លុះ ដល់ ៣ ថ្ងៃ បុរស ក៏ ចុះ ទៅ ។ នាយ សំពៅ ឃើញ បុរស នោះ ទៅ ក៏ គេ ហៅ ចុះ សំពៅ ចេញ ទៅ ។ កាល បើ សំពៅ រៀង ទៅ បុរស នោះ មើល ថែ ទាំ ជួយ រក្សា របស់ ទ្រព្យ នាយ សំពៅ ដូច របស់ ខ្លួន ។ នាយ សំពៅ ឃើញ បុរស នោះ មាន គំនិត មារយាទ ល្អ ក៏ ស្រឡាញ់ រាប់ អាន អាណិត ឲ្យ បាយ ទឹក ស៊ី តែ សព្វ ថ្ងៃ រៀង ទៅ ។ ឯ ប្រពន្ធ បុរស នោះ កាល ក្រោយ បុរស ជា ប្តី ទៅ ស្រុក ចិន ក៏ លួច មាន សហាយ យក មក ដេក យប់ ។ ថ្ងៃ ឲ្យ ទៅ វិញ ។ និយាយ ពី បុរស ដែល ទៅ ជា មួយ នឹង នាយ សំពៅ លុះ ដល់ ស្រុក ចិន ក៏ សួរ នាយ សំពៅ ថា « វិល ទៅ ស្រុក ខ្មែរ វិញ ថ្ងៃ ណា ប្រាប់ ខ្ញុំ ផង» ។ នាយ សំពៅ ប្រាប់ ថា «៣ ថ្ងៃ ទៀត នឹង ចេញ ទៅ» ។ បុរស ឮ ដូច្នោះ ក៏ ទៅ សួរ រក បង ទៅ ដល់ មាត់ ទ្វារ ផ្ទះ បង ឃើញ មនុស្ស ចាំ ទ្វារ សួរ គេ ថា «នេះ ហើយ ឬ ផ្ទះ លោក ចៅ សួ ខ្មែរ ?» ។ អ្នក ចាំ ទ្វារ ប្រាប់ ថា «នេះ ហើយ ផ្ទះ លោក ចៅ សួ» ។ អ្នក ចាំ ទ្វារ សួរ បុរស វិញ ថា «អ្នក ឯង មក ពី ណា មក សួរ រក ផ្ទះ ចៅ សួ?» ។ បុរស ប្រាប់ ថា «ខ្ញុំ មក ពី ស្រុក ខ្មែរ លោក ចៅ សួ នេះ ជា បង ខ្ញុំ បង្កើត» ។ មនុស្ស ចាំ ទ្វារ មើល តៅ បុរស នោះ រូប អាក្រក់ ស្លៀក ខោ ពាក់ កណ្តាល ភ្លៅ សំពត់ គ្មាន ដណ្តប់ លេច មុខ ចេញ ក្រោយ មិន សម ប្អូន លោក ចៅ សួ ខ្លួន សោះ។ ង្នក ចាំ ទ្វារ មិន ស្ងៀម ទៅ ប្រាប់ លោក ចៅ សួ ចៅ សួ មិន នៅ ទៅ គាល់ ស្តេច ក៏ ជម្រាប ប្រពន្ធ ថា «អ្នក ចៅ ហ្វាយ ស្រី! មាន មនុស្ស ម្នាក់ មក ពី ស្រុក ខ្មែរ រូប អាក្រក់ ស្លៀក ខោ ពាក់ កណ្តាល ភ្លៅ គន់ ទៅ ខោ ដាច់ ដាច លេច មុខ លេច ក្រោយ ហើយ ប្រាប់ ខ្ញុំ ថា «ត្រូវ ជា បង ប្អូន លោក ចៅ ហ្វាយ ប្រុស បង្កើត ឥឡូវ ខ្ញុំ បាន ឲ្យ ចាំ នៅ មាត់ ទ្វារ» ។ នាង ជា ប្រពន្ធ ចៅ សួ នោះ នឹក ខឹង ថា «អាមនុស្ស កំសត់ ទុគិត នេះ មក ពី ណា ក៏ ហ៊ាន មក បង្កាច់ កេរ្តិ៍ ថា ប្តី អញ ជា បង វា បង្កើត» ក៏ ប្រើ មនុស្ស ឲ្យ ទៅ ចាប់ បុរស នោះ ដាក់ ច្រវាក់ ទុក នៅ រោង សេះ ថា «ចាំ ប្តី មក នឹង ឲ្យ យក ទៅ សម្លាប់» ។ បុរស នោះ លុះ គេ យក ទៅ ដាក់ ច្រវាក់ ក៏ នឹក ថា «ឱអញ អើយ! សង្វាត មក ពី ស្រុក ខ្មែរ ដល់ ស្រុក ចិន ព្រោះ តែ បង ឥឡូវ គេ មាន គេ ពុំ គិត អាណិត ឈាម ដែល កើត មក ពោះ ជា មួយ គ្នា សោះ គេ ឆ្មើង មាន គេ ហ៊ាន ចាប់ ឯង មក ដាក់ ច្រវាក់ នឹង សម្លាប់ ផង «ឱអញ អើយ !បើ ទៅ ស្រុក ខ្មែរ វិញ រក ស៊ី តាម ខ្លួន ក្រ គ្មាន នរណា ហ៊ាន ធ្វើ បាន ទេ» ។ បុរស នោះ ពុំ ដឹង ជា បង ទៅ គាល់ ស្តេច ។ លុះ ចៅ សួ ជា បង វិល មក ដល់ ផ្ទះ ប្រពន្ធ ប្រាប់ ថា «មាន បុរស កំសត់ ម្នាក់ មក ពី ស្រុក ខ្មែរ និយាយ ថា លោក ជា បង បង្កើត តែ ខ្លួន នោះ អាក្រក់ ស្លៀក ខោ ពាក់ កណ្តាល ភ្លៅ ដាច់ ដាច លេច មុខ លេ ចំក្រោយ ឥឡូវ ខ្ញុំ ឲ្យ ដាក់ ច្រវាក់ ទុក នៅ រោង សេះ ចាំ លោក អញ្ជើញ មក ឲ្យ នាំ ទៅ សម្លាប់» ។ ចៅ សួ ជា បង ឮ ហើយ ថា «ទៅ យក វា មក មើល ក្រែង ប្អូន បង្កើត មែន» ហើយ ចៅ សួ ឲ្យ ដោះ ច្រវាក់ បុរស នោះ ។ លុះ បុរស នោះ មក ដល់ ស្គាល់ ជា ប្អូន បង្កើត មែន ក៏ រៀប បាយ ឲ្យ ស៊ី មើល ទៅ ប្អូន ឃើញ ស្លៀក ខោ ពាក់ កណ្តាល ភ្លៅ ចៅ សួ ក៏ ឲ្យ ខោ មួយ ស្លៀក ហើយ សួរ ប្អូន ថា «ប្អូន នៅ ឯ នាយ មិន ដឹង រក ស៊ី អ្វី ទេ ក្រណាស់ ហើយ មាន ប្រពន្ធ ផង បាន អី ស៊ី» ។ បង ឮ ប្អូន និយាយ ក៏ នឹក អាណិត ប្អូន មិន ចេញ ស្តី ហើយ សួរ ថា «ប្អូន មក ជា មួយ អ្នក ណា?» ។ បុរស ប្អូន ជម្រាប ថា «ខ្ញុំ មិន នឹង នាយ សំពៅ គេ ឲ្យ ដោយ សារមក » ។ ចៅ សួ បង ថា «ចុះ គេ ទៅ វិញ ថ្ងៃ ណា» ។ បុរស ប្អូន ប្រាប់ បង ថា «៣ ថ្ងៃ ទៀត គេ ចេញ សំពៅ ទៅ វិញ» ។ ចៅ សួ បង ដឹង ដូច្នោះ ក៏ ស្ងៀម ទៅ ឲ្យ លើក បាយ មក ហៅ បុរស ជា ប្អូន ស៊ី ជា មួយ គ្នា លុះ ស៊ី រួច ប្រាប់ ប្អូន ថា «ប្អូន នៅ ដេក ផ្ទះ នេះ ចុះ បង ទៅ លេង ផ្ទះ ចិន សែ» ។ ចៅ សួ ទៅ ផ្ទះ ចិន សែ ចិន សែ ឃើញ ក៏ រៀប កៅ អី ថ្នាំ ចិន ខ្សៀ ទឹក តែ ទទួល ហើយ ចៅ សួ និយាយ នឹង ចិន សែ ថា «អ្នក ចិន សែ ខ្ញុំ មក រក មើល ឲ្យ ប្អូន ខ្ញុំ បន្តិច វា ចេះ តែ ក្រី ក្រ អី ចឹង ទៅ ឬ វា នឹង គ្រាន់ បើ នឹង ឡើង ដែរ? » ។ ចិន សែ ទាញ សៀវភៅ រក មើល សព្វៗ ទៅ ទាយ ថា «ប្អូន លោក មិន ជា អ្នក ក្រ រហូត ទេ ៧ ឆ្នាំ ទៀត នឹង បាន សោយ រាជ្យ ជា ស្តេច នគរ ពីរ លោក នឹង បាន ជា ធំ ក្នុង រាជការ ដោយ សារ ប្អូន ប៉ុន្តែ ឥឡូវ នេះ លំបាក ណាស់ ដល់ វិល ទៅ ស្រុក វិញ ពាក់ កណ្តាល ផ្លូវ និង បាន ទ្រព្យ តម្លៃ នគរ ពីរ ជា សម្រាប់ ខ្លួន តែ ថា ឃ្លាត ទៅ វិញ ដល់ កំណត់ បាន សោយ រាជ្យ នឹង បាន ទ្រព្យ នោះ មក ជា សម្រាប់ បុណ្យ វិញ ទាង អស់»។ ចៅ សួ បាន ដឹង ដំណឹង ប្អូន ដូច្នោះ ក៏ លា ចិន សែ ទៅ ផ្ទះ វិញ ។ ដល់ ៣ ថ្ងៃ នាយ សំពៅ គេ ផ្ទុក សំពៅ រៀប នឹង ចេញ ទៅ ថ្ងៃ នោះ ចៅ សួ ជា បង យក ផា ឌិប មក ហែក មួយ ត្បូង ហុច ទៅ ឲ្យ បុរស ជា ប្អូន ។ បុរស ជា ប្អូន ក៏ ទទួល យក ផាឌិប មួយ ត្បូង លា បង ចុះ ទៅ ដើរ បណ្តើរ គិត បណ្តើរ នឹក តូច ចិត្ត ស្ទើរ មិន ចង់ កាន់ ផាឌិប នោះ សោះ ចេះ តែ នឹក តូច ចិត្ត ថា «ឱ! បង ប្អូន នឹង គ្នា តាំង ពី ឪពុក ម្តាយ ស្លាប់ ចោល ទៅ នៅ កំព្រា តែ បង ប្អូន ពីរ នាក់ កាល វេលា ក្រ ចេះ ស្រឡាញ់ រាប់ អាន គ្នា ដល់ វេលា មាន ទាត់ គ្នា ចោល ឆ្មើង មាន ស្ទើរ មិន រាប់ គ្នា មាស ប្រាក់ ដាក់ ឃ្លាំង គរ គោក មិន ហ៊ាន យក ឲ្យ គ្នា មួយ ស្លឹង យក តែ ខ្មោច ផា ឌិប ឲ្យ គ្នា មួយ ត្បូង» ។ លុះ បុរស នោះ ដើរ ទៅ ដល់ កំពង់ ក៏ ឡើង លើ សំពៅ នាយ សំពៅ ឲ្យ កូន ឈ្នួល ស្រាវ យុផ្កា សា ក្តោង បើក ទៅ ហើយ នាយ សំពៅ សួរ បុរស នោះ ថា «ប្អូន ទៅ ឯលោក ចៅ សួ តើ លោក ឲ្យ អ្វី ខ្លះ?» ។ បុរស ប្រាប់ នាយ សំពៅ ថា «គ្មាន ឲ្យ អ្វី ទេ ឲ្យ តែ ផាឌិប មួយ ត្បូង និង ខោ មួយ» ។ នាយ សំពៅ បាន ដឹង ហើយ ក៏ នៅ ស្ងៀម ។ លុះ បើក សំពៅ ទៅ ដល់ ពាក់ កណ្តាល ផ្លូវ យប់ ងងឹត នឹង ទៅ ពុំ រួច ក៏ ឲ្យ បោះ យុផ្កា ដេក ។ ហតុ តែ បុណ្យ ដល់ បុរស ក៏ នឹង ឃើញ ពាក្យ ដែល គ្រូ ផ្តាំ ថា «នឿយ ណាស់ កុំ ដេក ឥឡូវ អស់ អ្នក សំពៅ នេះ ដេក អស់ ដូច្នេះ អញ កុំ ឲ្យ ដេក» ក៏ អង្គុយ នៅ ក្បែរ ដង ក្តោង ពុំ ហ៊ាន ដេក ។ លុះ ដល់ អធ្រាត្រ មាន យក្ខ ១ ហោះ មក ឃើញ សំពៅ វា ចុះ មក ប៉ង នឹង ស៊ី មនុស្ស ហើយ វា ឈ្ងោក មើល ទៅ ក្នុង សំពៅ ធ្លាក់ ពុក មាត់ ទៅ លើ បុរស នោះៗ ក៏ ស្ទុះ ទៅ ស្រវា ចាប់ ជាប់ ហើយ ស្រែក ថា «អា ឯង ស្លាប់ នឹង ដៃ អញ ឥឡូវ នេះ ហើយ» ។ យក្ខ ឮ បុរស ថា ដូច្នោះ ភិត ភ័យ ណាស់ តែ ស្ទុះ ទៅ មិន រួច ដ្បិត បុរស នោះ ចាប់ ពុក មាត់ ជាប់ យក្ខ ភ័យ ក្រែង ស្លាប់ ក៏ និយាយ នឹង បុរស នោះ ថា «អ្នក បុរស អើយ! បើ អ្នក អាណិត លែង ខ្ញុំៗ នឹង តប គុណ ង្នក ជា ខ្សែ ចង ដៃ ដំបង វាយ ឯង ឆ្នាំង ឆ្អិន ឯង ។ ខ្សែ និង ដំបង នេះ បើ មាន បច្ចាមិត្រ ពី ណា មក ប្រមាថ ឲ្យ តែ ខ្សែ ទៅ ចង ដំបង ទៅ វាយ បច្ចាមិត្រ នោះ នឹង ស្លាប់ វិនាស អន្តរាយ អស់ ។ ឯឆ្នាំ នេះ បើ ឃ្លាន អាហារ ចំណី ហើយ និង ចង់ បរិភោគ អាហារ ចំណី អ្វី ប្រាប់ ឆ្នាំង ថា៖
«ឆ្អិន ឡើង អញ ស៊ី» ក៏ ឆ្អិន ឯង
នឿយណាស់ កុំ ដេក
យក ប្រពន្ធ ឲ្យ មើល ម្តាយ ក្មេក
ដេក យប់ កុំ និយាយ និង ស្រី

No comments:

Post a Comment

រឿងបឹងទុំលែង

បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដី ក្នុងស្រុកមោងឫស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូវខាងជើង​ចេញពីសាលាស្...